បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប AC Milan មានផែនការយ៉ាងច្បាស់សម្រាប់លោក Stefano Pioli ដោយនឹងចែកផ្លូវជាមួយគាត់នៅខែមិថុនាខាងមុខ។

សម្រាប់កិច្ចប្រជុំ និងដំណើរការបន្ទាប់នឹងធ្វើឡើងនៅសប្តាហ៍ក្រោយ ប៉ុន្តែជំហររបស់ក្លឹបនៅតែដដែរតាំងពីមួយខែមុន។ ខាងក្លឹប AC Milan បាននឹងសម្លឹងមើលគ្រូបង្វឹកថ្មីមកជំនួសកន្លែងរបស់លោក Pioli នៅចុងរដូវកាលនេះ៕



