បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Bayern Munich មិនមានបំណង់ចង់លក់កីឡាករ Jamal Musiala នៅទីផ្សារដោះដូរនារដូវក្តៅនេះទេ ទោះបីជាមានការចាប់អារម្មណ៍ពីខាងក្លឹប Manchester City និង Liverpool។
.png?auto=webp&format=pjpg&width=3840&quality=60)
កីឡាករវ័យក្មេងរូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្លឹបយក្ស Bundesliga ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ១២គ្រាប់។ ក្លឹបនៅអាឡឺម៉ង់មួយនេះបានរាយការណ៍អំពីការចាប់អារម្មណ៍ពីក្លឹបជាច្រើនសម្រាប់កីឡាករ Musiala ប៉ុន្តែពួកគេនឹងមិនចែកផ្លូវជាមួយនឹងតារាឆ្នើមរូបនេះជាដាច់ខាត៕



