អីយ៉ាស់!! Real គ្រោងចាយលុយ ៥០លានផោន ទិញយកកីឡាករឆ្នើមរបស់ Man City

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Star បានអោយដឹងថាក្លឹប Real Madrid បានរាយការណ៍អំពីការនាំំមុខគេក្នុងការប្រជែងចុះហត្ថលេខាយកកីឡាករ Bernardo Silva របស់ក្លឹប Manchester City នៅរដូវក្តៅនេះ។

Bernardo Silva Manchester City 2023-24

កីឡាករសញ្ជាតិព័រទុយហ្គាល់ មានតម្លៃផ្តាច់កុងត្រាប្រមាណ ៥០លានផោននៅក្នុងកិច្ចព្រមព្រៀងរបស់គាត់ដែលអាចអោយក្លឹបអធិរាជសទិញយកបាន។ ទោះបីជាយ៉ាងណាក៏ដោយក្លឹប Real Madrid នឹងត្រូវប្រជែងជាមយយនឹងក្លឹប PSG, Arsenal, Barcelona និង Bayern Munich ដែលតាមដានទៅលើស្ថានភាពរបស់កីឡាករម្នាក់នេះដែរ៕

Previous articleBayern ផ្តាំទៅកាន់ក្លឹប Liverpool និង Man City ដែលចង់បានតារាឆ្នើមរបស់ខ្លួនថា
Next articleCancelo ផ្ទុះកំហឹង!! ក្រោយមានគេជូនពរកូន របស់គាត់ថា