បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ L’Equipe បានអោយដឹងថាក្លឹប Arsenal, Manchester United និង Liverpool បានរាយការណ៍អំពីការពិចារណាក្នុងការផ្ទេរយកខ្សែការពារ Ferland Mendy របស់ក្លឹប Real Madrid នៅក្នុងទីផ្សារដោះដូររដូវក្តៅខាងមុខ។
.jpg?auto=webp&format=pjpg&width=3840&quality=60)
ស្របពេលដែលក្លឹបអធិរាជសសម្លឹងរកមើលការផ្ទេរយកកីឡាករ Alphonso Davies ពីក្លឹប Bayern Munich នៅរដូវក្តៅនេះ បានធ្វើអោយ Mendy អាចនឹងត្រូវកាត់បន្ថយនៅពេលវេលាលេងនៅលើទីលាន។ កត្តានេះអាចធ្វើអោយកីឡាករខាងលើពិចារណាក្នុងការចាកចេញពីទឹកដី Santiago Bernabeu៕



