បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Manchester City បានរាយការណ៍អំពីការពិចារណាក្នុងការចង់លក់កីឡាករ Jack Grealish នៅទីផ្សារដោះដូរនារដូវក្តៅខាងមុខ។
កីឡាករសញ្ជាតិអង់គ្លេសបានមកចូលរួមជាមួយនឹងក្លឹបពីក្លឹប Aston Villa ក្នុងតម្លៃ ១០០លានផោន កាលពីឆ្នាំ២០២១ ហើយទម្រង់លេងរបស់គាត់ធ្លាក់ចុះក្នុងរដូវកាលនេះ ខណៈដែលគាត់បានស៊ុតបញ្ចូលទីបានត្រឹមតែបីគ្រាប់ប៉ុណ្ណោះក្នុងលីគ។ កត្តានេះបានជំរុញឱ្យលោក Pep Guardiola ចង់លក់ខ្សែបម្រើស្លាបរូបនេះ៕