Bayern សុខចិត្តធ្វើបែបនេះ ដើម្បីរង់ចាំ Alonso ឫក៏ Klopp

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Kicker បានអោយដឹងថាក្លឹប Bayern Munich បាននឹងកំពុងសម្លឹងរកមើលអ្នកចាត់ការបណ្តោះអាសន្នសិន ដោយពួកគេមានផែនការក្នុងការរង់ចាំ Xabi Alonso ឫក៏ Jurgen Klopp នៅឆ្នាំ២០២៥។

ក្លឹបយក្សនៅអាឡឺម៉ង់មួយនេះបានរាយការណ៍អំពីការរៀបចំនៅបញ្ជីអ្នកចាត់ការដែលមកចូលរួមជាមួយក្លឹបក្នុងរយៈពេលខ្លី។ នៅក្នុងបញ្ជីនោះរួមានលោក Lucien Favre គ្រូបង្វឹករបស់ក្លឹប Dortmund និងលោក Hansi Flick អតីតគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាឡឺម៉ង់ និង Bayern៕

Previous articleក្លឹបមួយនៅអេស្ប៉ាញ បង្ហាញការចាប់អារម្មណ៍ទៅលើ De Gea
Next articleBarca ចង់បានកីឡាករ Newcastle មកជំនួសកន្លែងរបស់ Lewandowski