បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Nicolo Schira បានឱ្យដឹងថា ក្លឹប AS Roma កំពុងរៀបចំការចរចាជាមួយខ្សែប្រយុទ្ធ Paulo Dybala ទាក់ទងនឹងកិច្ចសន្យាថ្មី ។
ក្លឹបនៅក្របខណ្ឌ Serie A មានគោលបំណងលុបបំបាត់លក្ខខណ្ឌដោះលែងចំនួន ១២លានអឺរ៉ូពីកិច្ចសន្យារបស់កីឡាករ Dybala ដែលអនុញ្ញាតឱ្យក្លឹបនៅក្រៅប្រទេសអ៊ីតាលីអាចផ្ទេរយកគាត់បាន។ បន្ថែមពិនេះទៀតក្លឹប Roma មានបំណង់ចង់បន្តកុងត្រាអោយកីឡាករ Dybala ជាការឆ្លើយតបទៅនឹងទម្រង់ដ៏ល្អរបស់គាត់នៅកីឡដ្ឋាន Stadio Olimpico ។
កីឡាករ Dybala ដែលមានវ័យ ៣០ឆ្នាំ គឺជាអ្នករួមចំណែកដ៏សំខាន់ដល់ភាពជោគជ័យរបស់ Roma នៅរដូវកាលនេះ អោយអាចស៊ុតបញ្ចូលទីបាន ២០គ្រាប់ក្នុងការបង្ហាញខ្លួន ២៣ប្រកួត៕