ក្លឹបនៅហូឡង់ ចាប់អារម្មណ៍ចង់បានកីឡាករ Bryan Gil

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Standard បានអោយដឹងថាខ្សែប្រយុទ្ធ Bryan Gil របស់ក្លឹប Tottenham បានក្លាយជាប្រធានបទនៃការចាប់អារម្មណ៍របស់ក្លឹប Eredivisie Feyenoord។ ក្លឹបនៅហូឡង់បានរាយការណ៍អំពីការចង់ចុះហត្ថលេខាយកកីឡាករវ័យ ២៣ឆ្នាំ រូបនេះម្តងទៀតបន្ទាប៉ពីពួកគេបានបរាជ័យម្តងហើយកាលពីខែមករា។

bryan gil tottenham

កីឡាករ Gil ដែលមានពេលវេលាលេងមិនសូវច្រើននៅក្នុងរដូវកាលនេះ ដោយទើបតែបង្ហាញខ្លួនបានតែ ២ដងប៉ុណ្ណោះក្រោមការដឹកនាំរបស់លោក Ange Postecoglou។ ទោះបីជាគាត់មានពេលវេលាលេងតិចតួចក៏ដោយ ក៏សក្ដានុពល និងទេពកោសល្យរបស់ Gil បានទាក់ទាញនៅចំណាប់អារម្មណ៍របស់ក្លឹប Feyenoord ដែលមើលឃើញគាត់ជាតម្លៃបន្ថែមសម្រាប់ក្រុមរបស់ពួកគេ៕

Previous articleAS Roma សម្រេចចិត្តអំពីអនាគតរបស់កីឡាករ Dybala ហើយ
Next articleTen Hag និយាយដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ថា