បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាលោក Ruben Amorim អាចនឹងបន្តស្នាក់នៅក្លឹប Sporting CP យូរជាងរដូវកាលនេះ បើទោះបីជាមានការពិភាក្សាជាមួយ Liverpool និង West Ham ក៏ដោយ។
ខណៈពេលដែលក្លឹបហង្សក្រហមកំពុងពិភាក្សាជាមួយលោក Arnde Slot អ្នកចាត់ការរបស់ក្លឹប Feyenoord ដែលហាក់ដូចជាពេញចិត្តក្នុងការយកគាត់មកជំនួសលោក Jurgen Klopp នៅកីឡដ្ឋាន Anfield។ ដោយឡែកការផ្តល់ជូនរបស់ក្លឹប West Ham ត្រូវបានរាយការណ៍ថាទទួលបានការបរាជ័យក្នុងការបញ្ចុះបញ្ចូលអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់៕