បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport Bild បានអោយដឹងថាក្លឹប Manchester United បានរាយការណ៍អំពីការឈានជើងចូលក្នុងការចុះហត្ថលេខាយកខ្សែការពារ Jeremie Frimpong របស់ក្លឹប Bayer Leverkusen នៅក្នុងទីផ្សារដោះដូររដូវក្តៅខាងមុខ។
កីឡាករ Frimpong គឺជាផ្នែកមួយដែលបានជួយអោយក្លឹប Leverkusen ឈ្នះបានពាន Bundesliga នៅក្នុងរដូវកាលនេះ។ ក្លឹបបិសាចក្រហមមានការកោតសរសើរទៅលើកីឡាកររូបនេះ ហើយចង់បានគាត់មកពង្រឹងក្រុមរបស់ខ្លួនសម្រាប់រដូវកាល ២០២៤-៣៥ ដើម្បីជំនួសកន្លែងរបស់សកីឡាករ Aaron Wan-Bissaka៕