Arteta ប្តូរគោលដៅពីកីឡាករ Zubimendi ហើយទៅរកកីឡាករ ២រូបនេះវិញ

បរទេស៖ ក្លឹប Arsenal អាចនឹងបង្វែរការចាប់អារម្មណ៍របស់ពួកគេទៅលើកកីឡាករ Bruno Guimaraes និងកីឡាករ Douglas Luiz ចំពេលមានការព្រួយបារម្ភអំពីការផ្ទេរយកកីឡាករ Martin Zubimendi របស់ Real Sociedad មកកាន់អង់គ្លេស។

Bruno Guimaraes and Douglas Luiz

នេះបើយោងតាមការចេញផ្សាយរបស់ Evening Standard បានអោយដឹងថាក្រុមកាំភ្លើងធំចង់ចុះហត្ថលេខាលើខ្សែបម្រើយ៉ាងហោចណាស់ម្នាក់នៅរដូវក្តៅនេះ ហើយក្នុងនោះកីឡាករ Zubimendi បានស្ថិតនៅក្នុងរ៉ាដារបស់ពួកគេអស់មួយរយៈហើយ។ ប្រភពដដែលបានអោយដឹងថាកីឡាករវ័យ ២៥ឆ្នាំរូបនេះមានការស្ទាក់ស្ទើរក្នុងការចាកចេញពីក្លឹប ចំពោះពេលមានការចាប់អារម្មណ៍ពីសំណាក់ក្លឹប Bayern Munich និង Barcelona។ ដោយសារការផ្ទេរនេះមានភាពលំបាក ធ្វើអោយលោក Mikel Arteta អាចប្តូរទៅពិចារណាលើកីឡាករ Guimaraes របស់ក្លឹប Newcastle United និងកីឡាករ Luiz របស់ក្លឹប Villa វិញ ប៉ុន្តែក្លឹបទាំងពីរមានការស្ទាក់ស្ទើរក្នុងការលក់ លុះត្រាតែក្លឹបទទួលបាននៅសំណើរដ៏ធំមួយ៕

Previous article១២០លានផោន! សម្រាប់កីឡាករ Eberechi Eze និង Michael Olise
Next articleលោក Graham Potter បដិសេធតំណែងនៅ Ajax ព្រោះតែមូលហេតុនេះ