បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Erik ten Hag បានហាមប្រាមមិនអោយអ្នកសារព័ត៌មាន The Sun, Manchester Evening News និង The Mirror ធ្វើការសួរសំណួរនៅក្នុងសន្និសិទ្ធសារព័ត៌មានមុនការប្រកួតរវាងក្លឹប Manchester United និង Burnley។
ហើយខាងសារព័ត៌មាន Daily Mail បានបង្ហាញអំពីមូលហេតុដែលធ្វើអោយមានការហាមប្រាមនេះ ពីព្រោះតែសារតែអ្នកកាសែត “មិនគោរព” លក្ខណៈនៃការរាយការណ៍របស់ពួកគេបន្ទាប់ពីក្លឹប Man Utd បានយកឈ្នះទៅលើក្លឹប Coventry ដោយបាល់ ១១ម៉ែត្រក្នុងពានរង្វាន់ FA Cup៕



