បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Marco Reus ដែលទើបតែបញ្ជាក់អំពីការចាកចេញពីក្លឹប Dortmund នៅចុងរដូវកាលនេះ បានពិចារណាក្នុងការផ្ទេរទៅកាន់ទឹកដីអាមេរិក។
អតីតតារាឆ្នើមរបស់ក្លឹប Arsenal និង Man City កីឡាករ Samir Nasri បានប្រាប់ទៅកាន់ Canal+ ថា “កីឡាករ Reus បានប្រាប់គាត់អំពីឪកាសក្នុងការផ្ទេរទៅកាន់ MLS ខណៈដែលការពិភាក្សាបានកើតឡើងហើយ”៕