បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថានាយកក្លឹប Inter លោក Ausilio បានបញ្ជាក់អំពីកីឡាករ Nicolò Barella និង Lautaro ថា៖
“យើងខិតជិតដល់ការបន្តកុងត្រារបស់ Nicolò Barella ហើយវាកើតឡើងនៅមុនការបន្តកុងត្រារបស់កីឡាករ Lautaro។ យើងកំពុងតែពិភាក្សាអំពីកុងត្រាថ្មីជាមួយនឹងកីឡាករ Lautaro ហើយវាត្រូវការពេលវេលាបន្តិច ប៉ុន្តែភាគីទាំងពីរចង់បាននៅអ្វីដែលដូចគ្នា”៕