Frankfurt បញ្ជាក់តម្លៃខ្លួនកីឡាករ Willian Pacho ទៅកាន់ក្លឹបហង្សក្រហម

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកព័ត៌មានរបស់ Sky Sports Deutschland បានបញ្ជាក់ថាក្លឹប Eintracht Frankfurt បានទាមទារនៅតម្លៃចន្លោះពី ៥០-៦០លានអឺរ៉ូ សម្រាប់ក្លឹបណាដែលចង់បានខ្សែការពារ Willian Pacho ។ កីឡាករវ័យ ២២ឆ្នាំរូបនេះបានក្លាយជាគោលដៅសម្រាប់ក្លឹប Liverpool បើទោះបីជាមិនទាន់មានការទំនាក់ទំនងផ្លូវការណាមួយរវាងក្លឹបទាំង២ទាក់ទងនឹងកិច្ចព្រមព្រៀងផ្ទេរដ៏មានសក្តានុពលក៏ដោយ។

ខ្សែការពារវ័យក្មេងរូបនេះបានបង្ហាញនៅទម្រង់លេងយ៉ាងល្អនៅ Bundesliga ក្នុងរដូវកាលនេះ ដោយបង្ហាញខ្លួនបាន ៣១ប្រកួតសម្រាប់ក្លឹប។ ទម្រង់លេងដ៏ល្អរបស់គាត់បានធ្វើអោយមានការចាប់អារម្មណ៍ពីក្លឹប Liverpool ដែលកំពុងស្វែងរកការពង្រឹងនៅតំបន់ការពាររបស់ខ្លួន៕

Previous articleក្លឹបចំនួន ៤ កំពុងតាមដានស្ថានភាពកីឡាករ Vitor Roque នៅ Barca
Next articleវីរបុរសរបស់ក្លឹប Man Utd បង្ហើបតម្រុយទៅធ្វើអ្នកចាត់ការនៅលីគអេស្ប៉ាញ