បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាក្លឹប Stuttgart បានកំពុងជម្រុញអោយមានការចុះហត្ថលេខាយកកីឡាករ Jeff Chabot។
ក្លឹប Stuttgart កំពុងស្ថិននៅក្នុងឪកាសដែលអាចចុះហត្ថលេខាយកខ្សែការពារកណ្តាលវ័យ ២៦ឆ្នាំរូបនេះ។ កីឡាករ Chabot អាចចាកចេញពីក្លឹប FC Klon ដោយមានតម្លៃផ្តាច់កុងត្រាប្រមាណ ៤លានអឺរ៉ូ ខណៈកុងត្រារបស់គាត់មានសុពលភាពដល់ឆ្នាំ២០២៦។
ក្លឹប Frankfurt ក៏ចាប់អារម្មណ៏ទៅលើកីឡាកររូបនេះដែរ ប៉ុន្តែមិនសូវខ្លាំងប៉ុន្មានទេ។ គាត់កាន់តែខិតជិតក្នុងការទៅចូលរួមជាមួយនឹងក្លឹប Stuttgart ហើយ។ ការសម្រេចចិត្តចុងក្រោយនឹងត្រូវធ្វើឡើងនៅចុងបញ្ចប់នៃរដូវកាល ដោយពេលនេះគាត់ត្រូវផ្តោលើការប្រកួតបន្ទាប់សិន៕