បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Postecoglou បញ្ជាក់អំពីបញ្ហាដែលកីឡាករ Richarlison អវត្តមានក្នុងការប្រកួតជាមួយនឹងក្លឹប Burnley ថា៖
“កីឡាករ Richarlison ត្រូវបានជ្រើសរើសសម្រាប់ការប្រកួតជាមួយ Burnley ប៉ុន្តែនៅក្នុងកំឡុងពេលហ្វឹកហាត់កាលពីម្សិលមិញគាត់ក៏មានបញ្ហារបួសកំភួនជើង។ គាត់បានទៅស្កែន ដូច្នេះយើងនឹងរង់ចាំមើលថាលទ្ធផលយ៉ាងណា ប៉ុន្តែគាត់មិនអាចលេងបាននោះទេ”៕