បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាភ្នាក់ងាររបស់កីឡាករ Luka Modric បានប្រកាសថា៖ “អនាគតរបស់កីឡាករ Luka Modric នឹងសម្រេចនៅសប្តាហ៍ក្រោយ”។
លោក Lemic បានបន្ថែមទៀតថា៖ “រហូតមកដល់ពេលនេះ គ្មានអ្វីត្រូវបានសម្រេចចិត្តសម្រាប់អនាគតរបស់ Modrić នៅ Real Madrid នោះទេ ប៉ុន្តែវានឹងច្បាស់នៅសប្តាហ៍ក្រោយ។ ក្លឹប Real Madrid នៅតែជាកន្លែងដែលគាត់ចូលចិត្តតាំងពីឆ្នាំដំបូងដែលគាត់បានមកដល់ម្ល៉េះ ដូច្នេះយើងនឹងសម្រេចចិត្តលើដំណោះស្រាយដ៏ល្អបំផុតជាមួយគ្នា”។
គួរបញ្ជាក់ថាកិច្ចសន្យារបស់ Modric និង Kroos ផុតកំណត់ក្នុងខែមិថុនា ស្ថានភាពនាពេលអនាគតទាំងពីរនឹងត្រូវបានបញ្ជាក់ជាផ្លូវការនៅសប្តាហ៍ក្រោយ៕