បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Erik ten Hag បាននិយាយអំពីបញ្ហានៅក្លឹប Manchester United ថា៖
“យើងមានបញ្ហា បញ្ហាធ្វើឲ្យយើងខាតបង់។ ប៉ុន្តែខ្ញុំមិនដឹងថាពួកយើងគួរទៅទីណា នៅពេលណាដែលកីឡាកររបស់ពួកយើងជាសះស្បើយទាំងអស់នោះទេ។ ប្រសិនជាអ្នកមានកីឡាករទាំងអស់ អ្នកនឹងទទួលបានពិន្ទុបន្ថែមទៀត។ ជាពិសេសនៅតំបន់ការពារ ហើយយើងទទួលបានឱកាសជាច្រើននិងការស៊ុតចូលច្រើន។ កាលពីរដូវកាលមុន យើងមាន Clean Sheet ច្រើនជាងគេនៅ Premier League”៕