ប្រទះឃើញភ្នាក់ងាររបស់កីឡាករ Benjamin Sesko នៅកីឡដ្ឋាន Old Trafford

បរទេស៖ ខ្សែប្រយុទ្ធ Benjamin Sesko របស់ក្លឹប RB Leipzig គឺជាគោលដៅរយៈពេលវែងរបស់ក្លឹប Manchester United ហើយភ្នាក់ងាររបស់គាត់ត្រូវបានគេប្រទះឃើញនៅកីឡដ្ឋាន Old Trafford ដែលបង្កឱ្យមានពាក្យចចាមអារ៉ាមថ្មី។

Sesko

ខ្សែប្រយុទ្ធរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹប Man Utd ចាប់តាំងពីគាត់នៅក្លឹប RB Salzburg ក្នុងឆ្នាំ២០២២។ ទោះបីជាយ៉ាងណាក៏ដោយ ការផ្ទេរមួយនេះមិនបានជោគជ័យនោះទេ ដែលបានធ្វើអោយក្លឹបបិសាចក្រហមប្តូរគោលដៅរបស់ខ្លួនទៅកាន់កីឡាករផ្សេង ហើយបានចុះហត្ថលេខាយកខ្សែប្រយុទ្ធដាណឺម៉ាក Rasmus Hojlund ពីក្លឹប Atalanta ។ លោក Elvis Basanovic ដែលជាភ្នាក់ងាររបស់កីឡាករ Sesko ត្រូវបានប្រទះឃើញកំពុងមើលនៅការប្រកួតដែល Man Utd បានចាញ់ក្លឹប Arsenal ក្នុងលទ្ធផល ១ទល់នឹង០៕

Previous articleកីឡាករ Arthur Melo នឹងត្រលប់ទៅ Juventus វិញ ក្រោយបញ្ចប់ការខ្ចីជើងនៅ Fiorentina
Next articleTen Hag បញ្ជាក់ជុំវិញព័ត៌មានកីឡាករ Bruno នឹងចាកចេញពី Man Utd