ក្លឹបយក្សនៅអារ៉ាប៊ីសាអូឌីតចង់បានអ្នកចាំទី Ter Stegen

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Mundo Deportivo បានអោយដឹងថាម្ចាស់ជើងឯកលីគកំពូលអារ៉ាប៊ីសាអូឌីត ២០២២-២៣ ក្លឹប Al-Ittihad ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើអ្នកចាំទី Marc-Andre ter Stegen របស់ក្លឹប Barcelona នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។

អ្នកចាំទីសញ្ជាតិអាឡឺម៉ង់រូបនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយក្លឹប Barcelona កាលពីខែសីហាឆ្នាំមុន ដែលអាចធ្វើអោយគាត់ស្នាក់នៅជាមួយក្លឹបដល់ខែមិថុនា ឆ្នាំ ២០២៨៕

Previous articleក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង ​ដង្ហែរ​ពាន​សម្តេច​តេ​ជោ ហ៊ុន សែន ជូន​បងប្អូន​បាន​ទស្សនា និង​ថតរូប​ទុកជា​អនុស្សាវរីយ៍
Next articleក្លឹប Al-Hilal និងក្លឹប Al-Ittihad ចាប់អារម្មណ៍ចង់បានខ្សែបម្រើឆ្នើមរបស់ Man Utd