Cristiano Ronaldo ពិចារណាក្នុងការបន្តកុងត្រាថ្មីជាមួយក្លឹប Al Nassr

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TalkSPORT បានអោយដឹងថាកីឡាករ Cristiano Ronaldo ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការបន្តការស្នាក់នៅរបស់គាត់នៅក្លឹប Al Nassr។ ទោះបីជាកុងត្រារបស់គាត់ជាមួយនឹងក្លឹបនៅ Saudi Pro League ដែលនឹងផុតនៅរដូវក្តៅឆ្នាំ២០២៥ ហើយខ្សែប្រយុទ្ធវ័យ ៣៩ឆ្នាំរូបនេះ ក៏បាននិយាយអំពីការបើកចំហរក្នុងការបន្តកុងត្រាថ្មីទៀតជាមួយនឹងក្លឹបនៅប្រទេសអារ៉ាប៊ីសាអូឌីត។

កីឡាករ​ Ronaldo បានបង្ហាញទម្រង់លេងយ៉ាងល្អនៅពេលមកចូលរួមជាមួយនឹងក្លឹប Al Nassr ដោយបានស៊ុតបញ្ចូលទី ៣៣គ្រាប់ ក្នុងការបង្ហាញខ្លួន ២៨ប្រកួតនារដូវកាលនេះ។ ការ​បង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​របស់​គាត់​បាន​បង្កើន​ទម្រង់​លេង​របស់​ក្លឹប​យ៉ាង​ខ្លាំង​និង​ជំហរ​ប្រកួត​ប្រជែង​ក្នុង​លីក។ ការបន្តកុងត្រាដ៏សំខាន់មួយនេះ អាចនឹងអនុញ្ញាតអោយកីឡាករ Ronaldo បន្តស្នាក់នៅក្លឹប Al Nassr រហូតដល់ឆ្នាំ២០២៦៕

Previous articleទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញមានអ្នកចុះឈ្មោះចូលរួមចំនួន ជាង ៣៦០០នាក់ ដើម្បីអបអរបុណ្យចម្រើនព្រះជន្មសម្តេចម៉ែ និងសប្បុរសធម៌
Next articleក្លឹប ២នេះ សម្រេចចិត្តដកខ្លួនពីការប្រជែងយក Casemiro ហើយ