បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាការពិភាក្សារវាងភ្នាក់ងាររបស់លោក Tuchel និងក្លឹប Bayern Munich នៅតែបន្តបន្ទាប់ពីបានជួបគ្នានៅទីស្នាក់ការកណ្តាលរបស់ក្លឹប។
ចំនុចសំខាន់នៃការចរចាគឺជាការស្នាក់នៅបន្តរបស់លោក Tuchel ជាមួយនឹងក្លឹប ហើយត្រូវទាមទារការយល់ព្រមពីក្រុមប្រឹក្សា និងការបន្តកុងត្រាថ្មី។ Tuchel ចង់មានទំនុកចិត្តពេញលេញដើម្បីទទួលយកទៅស្នាក់នៅ៕