បរទេស៖ ក្លឹប Aston Villa បានរាយការណ៍អំពីការចាប៉អារម្មណ៍ក្នុងការចុះហត្ថលេខាយក ខ្សែបម្រើរបស់ក្លឹប Villarreal កីឡាករ Álex Baena ខណៈពួកគេត្រូវត្រៀមខ្លួនសម្រាប់យុទ្ធនាការ Champions League នៅរដូវកាលក្រោយ។ នេះបើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាអ្នកចាត់ការ Unai Emery បានកំណត់អត្តសញ្ញាណកីឡាករវ័យ ២២ ឆ្នាំរូបនេះថាជាកីឡាករសំខាន់ក្នុងការពង្រឹងក្រុមរបស់គាត់។

កីឡាករ Baena ដែលបានបង្ហាញទម្រង់លេងយ៉ាងល្អនៅ La Liga បានទទួលការចាប់អារម្មណ៍អំពីក្លឹបជាច្រើននៅតំបន់អឺរ៉ុប។ ក្លឹប Tottenham Hotspur ក៏បានរាយការណ៍ក្នុងការប្រជែងចុះហត្ថលេខាយកគាត់ដូចគ្នា៕



