បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Thiago Silva នឹងធ្វើការនិយាយលាទៅកាន់អ្នកគាំទ្រក្លឹប Chelsea នៅក្នុងសប្តាហ៍នេះ ដោយគាត់នឹងទៅចូលរួមជាមួយនឹងក្លឹប Fluminense ក្នុងខែមិថុនា។
ប៉ុន្តែគាត់ពិតជាគ្រោងនឹងត្រលប់មកកាន់ក្លឹប Chelsea វិញនៅថ្ងៃណាមួយក្នុងតួនាទីផ្សេងគ្នា។ គាត់ស្រឡាញ់ក្លឹប ទីក្រុង ហើយគាត់មានគម្រោងរួចរាល់ហើយនៅក្នុងគំនិតរបស់គាត់៕