បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Postecoglou អ្នកចាត់ការក្លឹប Spurs បាននិយាយថា៖
“ប្រសិនបើខ្ញុំមិនសប្បាយចិត្តនឹងអ្វីមួយ ខ្ញុំនឹងនិយាយថា ខ្ញុំមិនសប្បាយចិត្ត។ យើងបានចាញ់ ៥ប្រកួតក្នុងចំណោម ៦ប្រកួត។ ខ្ញុំក្រៀមក្រំ។ ប៉ុន្តែខ្ញុំត្រៀមខ្លួនហើយឬនៅសម្រាប់ការប្រកួត? ប្រាកដណាស់មិត្ត។ ខ្ញុំស្រឡាញ់វា។ ការប្រយុទ្ធដ៏ធំបំផុតដែលខ្ញុំនឹងមាននៅទីនេះគឺនៅពេលដែលយើងខិតទៅជិតភាពជោគជ័យ។ នោះនឹងក្លាយជាការប្រកួតដ៏ធំបំផុត”៕