បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Xavi បានលើកឡើងថា៖
“គ្មានអ្វីផ្លាស់ប្តូរនោះទេ។ ប្រសិនបើមានអ្វីផ្លាស់ប្តូរ យើងនឹងប្រាប់អ្នកឱ្យដឹង… ប៉ុន្តែយើងនៅរក្សាភាពស្ងប់ស្ងាត់។ ផ្តោតទៅលើគម្រោងរបស់យើង។ ក្រុមរបស់យើងគឺមានគុណភាពខ្លាំង ហើយពួកយើងនឹងព្យាយាមក្នុងការឈ្នះពាននៅរដូវកាលក្រោយ ខណៈគម្រោងរបស់យើងនៅតែមានភាពច្បាស់លាស់ដដែរ”៕