បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Thiago Motta បាននិយាយអំពីអនាគតគាត់ថា៖
“ខ្ញុំនឹងជួបជាមួយប្រធានក្លឹប Bologna នៅប៉ុន្មានថ្ងៃខាងមុខ ដើម្បីធ្វើការសម្រេចចិត្តចុងក្រោយរបស់ខ្ញុំ។ នៅពេលនេះជាពេលវេលាធ្វើការសម្រេចចិត្ត ប៉ុន្តែពួកយើងត្រូវតែពិភាក្សាផ្ទៃក្នុង ហើយវាជាការគោរពចំពោះភាគីពាក់ព័ន្ធ”។
គួរបញ្ជាក់ថាក្លឹប Juventus បានផ្តល់នៅសំណើរដែលមានកុងត្រារយៈពេល ៣ឆ្នាំសម្រាប់លោក Thiago Motta៕