បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក De Zerbi បាននិយាយអំពីការចាកចេញពីក្លឹបថា៖
“ខ្ញុំពិតជាសោកស្ដាយណាស់ដែលបានចាកចេញពី Brighton ប៉ុន្តែខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះអ្វីដែលកីឡាករ និងបុគ្គលិករបស់ខ្ញុំសម្រេចបានជាមួយនឹងការគាំទ្រពីមនុស្សគ្រប់គ្នានៅក្នុងក្លឹប និងអ្នកគាំទ្រដ៏អស្ចារ្យរបស់យើងក្នុងរដូវកាលជាប្រវត្តិសាស្ត្រ ២លើកកន្លងមក។ ពួកយើងបានព្រមព្រៀងគ្នាក្នុងការបញ្ចប់ពេលវេលារបស់ខ្ញុំនៅក្លឹប Brighton ដើម្បីឱ្យក្លឹប និងខ្ញុំអាចបន្តធ្វើការតាមរបៀបដែលសាកសមបំផុតសម្រាប់យើងម្នាក់ៗ ដោយធ្វើតាមគំនិត និងទស្សនៈផ្ទាល់ខ្លួនរបស់យើង ក៏ដូចជាការងារ និងតម្លៃមនុស្សរបស់យើង”។
លោក De Zerbi ក៏បានបន្ថែមទៀតថា៖ “ខ្ញុំពិតជារីករាយនឹងការខិតខំប្រឹងប្រែងរយៈពេលពីរឆ្នាំដែលធ្វើការនៅក្នុងក្របខ័ណ្ឌ Premier League យ៉ាងហោចណាស់បានប្រកួតប្រជែងក្នុងការប្រកួតធំៗចំនួនបួននៅរដូវកាលនេះ។ ការចាកចេញពេលនេះផ្តល់ឱ្យខ្ញុំនូវពេលវេលាដើម្បីសម្រាកមុនពេលសម្រេចចិត្តលើផែនការអនាគតរបស់ខ្ញុំ”៕