បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Xavi បាននិយាយអំពីព័ត៌មានចចាមអារ៉ាមថ្មីៗនេះថា៖
“ប្រធានក្លឹប Barcelona លោក Laporta បានផ្ញើសារវិជ្ជមានមកខ្ញុំ គ្មានអ្វីផ្សេងទៀតទេ ផ្តោតលើការប្រកួតនៅថ្ងៃស្អែក។ ខ្ញុំមានអារម្មណ៍ល្អ ខ្ញុំរីករាយ វាអស្ចារ្យណាស់ក្នុងការធ្វើជាគ្រូបង្វឹករបស់ក្លឹប Barça ព្រោះវាជាក្លឹបល្អបំផុតក្នុងពិភពលោក។ ខ្ញុំប្រាកដថាអ្វីៗអាចដំណើរការបានល្អនាពេលអនាគតសម្រាប់គម្រោងរបស់យើង”៕