បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Christian Falk បានអោយដឹងថាលោក Roberto De Zerbi គ្រូបង្វឹកក្លឹប Brighton ដែលទើបសម្រេចចិត្តចាកចេញពីក្លឹប អាចនឹងទៅចូលរួមជាមួយនឹងក្លឹប Bayern Munich សម្រាប់រដូវកាល ២០២៤/២៥។ កាលពីថ្ងៃសៅរ៍ក្លឹប Brighton បានបញ្ជាក់ថាគ្រូបង្វឹកសញ្ជាតិអ៊ីតាលីនឹងចាកចេញពីក្លឹបបន្ទាប់ពីការប្រកួតចុងក្រោយរបស់ពួកគេនៃយុទ្ធនាការ Premier League ជាមួយនឹងក្លឹប Manchester United នៅថ្ងៃអាទិត្យនេះ។
អ្នកសារព័ត៌មានខាងលើបានបន្ថែមទៀតថា ប្រធានផ្នែកកីឡារបស់ក្លឹប Bayern Munich លោក Max Eberl ត្រូវបានគេរាយការណ៍ថាបានកំណត់អត្តសញ្ញាណ De Zerbi ជាបេក្ខភាពកំពូលដើម្បីជំនួសតំណែង Thomas Tuchel ៕