បរទេស៖ ក្លឹប Newcastle United ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Raphinha របស់ក្លឹប Barcelona នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។ ខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីលរូបនេះត្រូវបានគេភ្ជាប់ជាមួយនឹងព័ត៌មានក្នុងការចាកចេញពីក្លឹបកាតាឡាន ខណៈក្លឹបបានបើកចិត្តក្នុងការលក់គាត់ប្រសិនបើពួកគេទទួលបានតម្លៃផ្ទេរដែលអាចទទួលយកបានមួយ។
លោក Graeme Bailey បាននិយាយថា៖ “ប្រសិនបើកីឡាករ Williams ផ្ទេរទៅកាន់ Barcelona មែននោះ វានឹងធ្វើអោយក្លាយជាបញ្ហាចំពោះកីឡាករ Raphinha។ គាត់ធ្លាប់ត្រូវបានគេផ្តល់នៅសំណើរផងដែរ ដូច្នេះសូមតាមដានគាត់នៅរដូវក្តៅនេះ។ ក្លឹប Newcastle ក៏ចូលចិត្តគាត់ដែរ។ គាត់មានអាយុ ២៧ឆ្នាំដែលជា អាយុដ៏អស្ចារ្យ និងជាកីឡាករធ្លាប់លេងនៅ Premier League។ គាត់គឺជាជម្រើសដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់ក្លឹប Newcastle និងក្លឹបមួយចំនួនផ្សេងទៀត៉”៕