បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Ryan Sessegnon នឹងចាកចេញពីក្លឹប Spurs ដោយគ្មានតម្លៃខ្លួនដូចការរំពឹងទុក ហើយនេះជាពេលវេលាដែលត្រូវចែកផ្លូវគ្នាជាមួយខ្សែការពារឆ្វេង។
គាត់បានទទួលការចាប់អារម្មណ៍ពីសំណាក់ក្លឹបនៅអង់គ្លេស និងតំបន់អឺរ៉ុបសម្រាប់កីឡាករ Sessegnon ប៉ុន្តែកីឡាករចង់បន្តលេងនៅ Premier League ជាង៕