បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងអំពីអនាគតរបស់លោក Nuno Espirito Santo នៅក្លឹប Nottingham Forest នឹងតែបើកចំហបន្ទាប់ពីគាត់បានជួយអោយក្លឹប Nottingham Forest បន្តលេងនៅ Premier League បាន។
អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់នឹងពិភាក្សាជាមួយក្លឹបក្នុងពេលឆាប់ៗនេះ ដើម្បីសម្រេចជំហានបន្ទាប់ ប៉ុន្តែក៏មានឱកាសដែលគាត់នឹងអាចចាកចេញពីក្លឹប Forest ផងដែរ៕