បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក De Zerbi បាននិយាយការងារបន្ទាប់សម្រាប់គាត់ថា៖
“ខ្ញុំមិនដឹងទេ… ប្រាកដណាស់ថាខ្ញុំអាចនឹងត្រូវនៅផ្ទះបី បួន ប្រាំខែ សម្រាប់ខ្ញុំ វាមិនគួរមានបញ្ហាអ្វីទេ។ នេះដោយសារតែខ្ញុំនឹងធ្វើការ សិក្សាទៅលើការប្រកួតផ្សេងគ្នា ក្រុម និងគ្រូបង្វឹក។ អ្នកត្រូវតែកសាងចំណេះដឹងដើម្បីបន្តនៅលើកំពូល”៕