បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Gareth Southgate បាននិយាយអំពីមូលហេតុដែលមិនជ្រើសរើស Henderson ថា៖
“វាពិបាកសម្រាប់ខ្ញុំក្នុងការដកកីឡាករ Henderson ចេញពីក្រុមជម្រើស គាត់ជាកីឡាករតែងតែគាំទ្រក្រុម។ កត្តាកំណត់ គឺរបួសដែលគាត់បានកើតឡើងនៅពេលចុងក្រោយ។ គាត់បានខកខានប្រកួត ៥សប្តាហ៍ ហើយមិនអាចឈានដល់កម្រិតខ្លាំងដែលយើងត្រូវការនោះទេ”៕