បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Simon Kjaer នឹងចាកចេញពីក្លឹប AC Milan ហើយគាត់នឹងក្លាយជាកីឡាករគ្មានតម្លៃខ្លួន បន្ទាប់ពីចាកចេញពីក្លឹបនៅអ៊ីតាលី។
កីឡាករ Simon Kjaer បាននិយាយថា៖ “វាជាកិត្តិយសក្នុងការលេងឱ្យក្លឹបនេះ ខ្ញុំពិតជាមានមោទនភាពណាស់។ អរគុណសម្រាប់គ្រប់យ៉ាង AC Milan”៕