បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Francesco Farioli នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុង Amsterdam នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីចុះហត្ថលេខាចូលធ្វើជាគ្រូបង្វឹកថ្មីរបស់ក្លឹប Ajax ដែលកុងត្រាមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៧។
កិច្ចព្រមព្រៀងរយៈពេល ៣ឆ្នាំបានត្រៀមរួចរាល់ ដោយរង់ចាំព័ត៌មានលម្អិតចុងក្រោយត្រូវបានគេរៀបចំ ហើយបន្ទាប់មកគាត់នឹងត្រូវបង្ហាញខ្លួនជាអ្នកចាត់ការថ្មី៕