បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាការពិភាក្សារវាងលោក Vincent Kompany និងក្លឹប Bayern កំពុងធ្វើឡើងបន្តទៀត។ គាត់ពិតចាប់អារម្មណ៍ទៅលើឪកាសមួយនេះ ខណៈក្លឹប Bayern បានពិភាក្សានៅគម្រោងនេះជាមួយនឹងគ្រូបង្វឹកសញ្ជាតិបែលហ្សិក។
នៅពេលនេះត្រូវការការយល់ព្រមពីសំណាក់ក្រុមប្រឹក្សាភិបាល ប៉ុន្តែគាត់ជាបេក្ខភាពដែលនាំមុខគេខ្លាំង៕