បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Gasperini គ្រូបង្វឹករបស់ក្លឹប Atalanta បាននិយាយយ៉ាងនេះ ក្រោយដឹងនាំក្លឹបអ្នកឈ្នះ Europa League ទៅលើក្រុម Leverkusen ថា៖
“វាមិនមែនគ្រាន់តែថាយើងឈ្នះនោះទេ វាជា របៀបដែលយើងឈ្នះ!។ យើងបានយកឈ្នះក្លឹប Liverpool នៅពេលដែលពួកគេឈរនៅលើកំពូលតារាង Premier League, ក្លឹប Sporting ហើយឥឡូវនេះក្លឹប Bayer Leverkusen… យើងមានមោទនភាពខ្លាំងណាស់”៕