បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Pep Guardiola និយាយអំពីការគម្រោងដែលក្លឹប Bayern ចុះហត្ថលេខាយកលោក Kompany ធ្វើជាអ្នកចាត់ការថ្មីថា៖
“វាមិនមែនជាបញ្ហានោះទេ ប្រសិសជាគាត់ត្រូវកាត់ចេញពី Premier League ជាមួយនឹងក្លឹប Burnley។ ខ្ញុំមានការគិតខ្ពស់អំពីការងាររបស់គាត់ ក្នុងនាមជាមនុស្ស បុគ្គលិកលក្ខណៈរបស់គាត់ ចំនេះដឹងនៃការប្រកួត របៀបដែលគាត់គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ… ខ្ញុំនឹងសប្បាយចិត្តដែលបានឃើញលោក Kompany នៅក្លឹប Bayern”៕