បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Bayern បានត្រៀមឯកសាររួចរាល់អស់ហើយសម្រាប់ Vincent Kompany ធ្វើការចុះហត្ថលេខា ហើយនឹងក្លាយជាគ្រូបង្វឹកថ្មី។
ក្លឹប Burnley នឹងទទូលបានប្រាក់សំណង់ប្រមាណ ១២លានអឺរ៉ូ ខណៈមេធាវីរបស់លោក Kompany បានផ្តល់ភ្លើងខៀវដល់កិច្ចសន្យារយៈពេល ៣ឆ្នាំ ដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៧។ ការប្រកាសត្រូវបានរំពឹងទុកថានឹងធ្វើឡើងនៅសប្តាហ៍ក្រោយ៕