បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាក្លឹប Napoli កំពុងសម្លឹងឃើញការតែងតាំងអតីតគ្រូបង្វឹកក្លឹប Chelsea និង Tottenham លោក Conte ជាគ្រូបង្វឹកបន្ទាប់របស់ខ្លួន។
អតីតម្ចាស់ជើងឯក Serie A ធ្លាប់បានពិចារណាក្នុងការបញ្ចុះបញ្ចូលលោក Gasperini អ្នកចាត់ការក្លឹប Atalanta ដែលថ្មីនេះគាត់បានឈ្នះពានរង្វាន់ធំដំបូងនៃអាជីពរបស់គាត់ ខណៈដែលគាត់បានដឹកនាំក្លឹបឱ្យឈ្នះពានរង្វាន់ Europa League៕