Chelsea សម្លឹងឃើញវីរៈបុរសរបស់ក្លឹប Barca ជាអ្នកមកជំនួសកន្លែង Pochettino

បរទេស៖ នេះពើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មាន Pedro Almeida បានអោយដឹងថាក្លឹប Chelsea ត្រូវបានគេរាយការណ៍បានជួបពិភាក្សាជាមួយនឹងវីរៈបុរសរបស់ក្លឹប Barcelona លោក Xavi ខណៈពួកគេកំពុងស្វែងរកអ្នកមកជំនួសកន្លែងលោក Mauricio Pochettino។

កាលពីថ្ងៃសុក្រ ក្រុមយក្សកាតាឡានបានប្រកាសជាផ្លូវការថាពួកគេបានសម្រេចចិត្តចែកផ្លូវជាមួយគ្រូបង្វឹក Xavi នៅចុងបញ្ចប់នៃរដូវកាលបច្ចុប្បន្ន។ ម្យ៉ាងវិញទៀត ក្លឹប Chelsea បានប្រកាសពីការចាកចេញរបស់លោក Mauricio Pochettino ដោយការយល់ព្រមរវាងគ្នាទៅវិញទៅមក៕

Previous articleសហព័ន្ធហែលទឹករកបានធនធានឆ្នើម៣នាក់ពីការប្រកួតឧត្តមសិក្សាថ្នាក់ជាតិត្រៀមទៅប្រកួតសាកលវិទ្យាល័យអាស៊ាន នៅឥណ្ឌូណេស៊ី
Next articleConte នឹងជួបពិភាក្សាជាមួយនឹងក្លឹបនៅអ៊ីតាលីនាសប្តាហ៍ក្រោយ