លោក Kieran McKenna ឆ្លើយតបទៅនឹងសំណើររបស់ក្លឹប Brighton ហើយ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Kieran McKenna គ្រោងនឹងបដិសេធសំណើរពីរបស់ក្លឹប ​Brighton ហើយបន្តស្នាក់នៅជាមួយនឹងក្លឹប Ipswich Town នៅរដូវកាលក្រោយ។

លោក McKenna ក៏ត្រៀមខ្លួនចុះកិច្ចសន្យារយៈពេលវែងថ្មីនៅក្លឹបដើម្បីបញ្ចប់ការរំពឹងទុកផ្សេងទៀត។ លោក McKenna បានដកខ្លួនចេញពីការប្រណាំងប្រជែងការងារនៅក្លឹប ​Chelsea ក្រោយក្លឹបជ្រើសរើសយកលោក Enzo Maresca៕

Previous articleកីឡាករ Marten de Roon នឹងមិនអាចជួយក្រុមជម្រើសជាតិហូឡង់នៅ Euro ២០២៤ បានទេ
Next articleកីឡាករ Albert Sambi Lokonga បានសុំក្លឹប Arsenal អោយធ្វើរឿងនេះ