បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Al Duhail នៅកាតា បានយល់ព្រមនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងកីឡាករ Luis Alberto ទៅលើកុងត្រា និងប្រាក់ខែ។
នៅពេលនេះការផ្ទេរ គឺអាស្រ័យទៅលើក្លឹប Lazio និង Al Duhail ដើម្បីព្រមព្រៀងគ្នាទៅលើតម្លៃផ្ទេរ ខណៈលោក Lotito ប្រធានក្លឹប Lazio មិនមានបំណង់ចង់អោយកីឡាករ Luis Alberto ចាកចេញដោយគ្មានតម្លៃខ្លួននោះទេ៕