ចាស់មែនពិត!! ប៉ុន្តែមានក្លឹបចង់បានគាត់ច្រើន

បរទេស​៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Brighton សម្លឹងរកមើលឪកាសក្នុងការនាំយកខ្សែបម្រើ James Milner នៅចុងរដូវកាលនេះ។

ខ្សែបម្រើហង្សក្រហមរូបនេះ នឹងផុតកុងត្រានៅ Anfield នាចុងរដូវកាលនេះ ហើយក្លឹបរំពេរ ចង់បានគាត់មកកាន់ទឹកដី Amex Stadium។

គួរបញ្ជាក់ថាការនាំ Milner មកកាន់ក្លឹប Brighton ក្នុងគោលបំណងចង់អោយគាត់ចែករំលែកនៅបទពិសោធន៍នៅតំបន់កណ្តាលមកអោយកីឡាកររបស់ខ្លួន។ ក្នុងនោះអ្នកចាត់ការក្លឹប Burnley លោក Vincent Kompany ក៏ចាប់អារម្មណ៍ចង់បានខ្សែបម្រើជម្រើសជាតិអង់គ្លេសរូបនេះផងដែរ៕

Previous articleLiverpool ប្តូរទិសពីកីឡាករ Bellingham ទៅកាន់កីឡាករសញ្ជាតិបារាំងរូបនេះវិញ
Next articleច្បាស់ហើយពីអនាគតរបស់ Frank Lampard នៅក្លឹប Chelsea