ក្លឹប Sevilla គ្រោងតែងតាំងអតីតគ្រូបង្វឹកក្លឹប Barca ជាគ្រូបង្វឹកថ្មីរបស់ខ្លួន

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក​ Fabrizio Romano បានអោយដឹងថាលោក García Pimienta នឹងក្លាយជាគ្រូបង្វឹករបស់ក្លឹប Sevilla ដែលនឹងត្រូវមកជំនួសកន្លែងរបស់លោក Quique Sánchez Flores។

May be an image of 1 person, playing soccer, playing football and text

លោក García Pimienta នឹងចុះហត្ថលេខាលើកុងត្រាដែលមានសុពលភាពខែមិថុនា ឆ្នាំ២០២៥ ជាមួយនឹងជម្រើសបន្តនៅរដូវកាលផ្សេងទៀតសម្រាប់អតីតគ្រូបង្វឹកក្រុម Barcelona B ។ កិច្ចព្រមព្រៀងជិតរួចរាល់ហើយ ដោយនៅរង់ចាំតែការចុះហត្ថលេខាប៉ុណ្ណោះ៕

Previous articleលោក Vincent Kompany និយាយអំពីកីឡាករ Leroy Sane
Next articleSporting កាន់តែខិតជិតក្នុងការផ្ទេរយកខ្សែការពារឆ្នើមមួយរូប