កីឡាករ Man City បង្ហើបបំណងចង់លេងអោយ Barcelona

បរទេស៖ កីឡាករ Aymeric Laporte នឹងបញ្ចប់ការលេងរបស់ខ្លួននៅ Manchester City ក្នុងពេលឆាប់ៗខាងមុន បន្ទាប់ពីកីឡាករសញ្ជាតិអេស្ប៉ាញ់រូបនេះ មិនត្រូវបានជ្រើសរើសអោយលេងក្រោមការដឹកនាំរបស់ Pep Guardiola នៅរដូវកាលនេះ។

Laporte បានធ្វើការសម្រេចចិត្តក្នុងការចាកចេញពី Etihad នៅរដូវក្តៅនេះ ដោយមានក្លឹបជាច្រើនបានចាប់អរម្មណ៍រូបគាត់។ AC Milan, Juventus និង Newcastle United បានតាមដានយ៉ាងដិតដល់ជាមួយរូបគាត់ ប៉ុន្តែកីឡារកមានផែនការរបស់គាត់រួចទៅហើយ។

ប្រសិនបើតាមការចេញផ្សាយរបស់ Mundo Deportivo បានជឿជាក់ថាក្តៅស្រមៃរបស់ Laporte គឺទៅចូលរួមជាមួយនឹងក្លឹប Barcelona នៅរដូវក្តៅនេះ។ កីឡាករវ័យ ២៨ឆ្នាំ រីករាយក្នុងការកាត់ប្រាក់ឈ្នួលរបស់ខ្លួនក្នុងការប្តូរទៅកាន់ក្លឹប Barcelona៕

Previous articleBarcelona នៅតែមានក្តីសង្ឃឹមក្នុងការយក Messi ត្រលប់មកវិញ
Next articleតោះមកដឹង!!​ សមាសភាពជម្រើស១១នាក់ដំបូង U-22 កម្ពុជា ទល់នឹង U-22 ទីម័រ