បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea នៅពេលនេះមិនបានធ្វើការលើកិច្ចព្រមព្រៀងឬការដោះដូរកីឡាករ Victor Osimhen នោះទេ។
ទោះបីជាមានព័ត៌មានអំពីកិច្ចព្រមព្រៀងដោះដូររវាង Osimhen និង Romelu Lukaku ក៏ដោយ ខាងក្លឹប Chelsea បានបញ្ជាក់ថាមិនពិចារណាលើរឿងនេះទេ។ ក្លឹប Chelsea មានជំហរក្នុងការដាក់លក់ Lukaku ក្នុងតម្លៃ ៣៨លានផោន សម្រាប់ទីផ្សារដោះដូរដូវក្តៅនេះ។
នៅពេលនេះឈ្មោះរបស់កីឡាករ Osimhen មិនស្ថិតនក្នុងបញ្ជីកីឡាករដែលក្លឹប Chelsea ចង់បាននោះទេ ខណៈដែលក្រុមប្រឹក្សាភិបាល និងក្លឹបកំពុងសម្លឹងរកមើលកីឡាករខ្សែប្រយុទ្ធផ្សេងទៀត៕